មហាសង្រ្គាម កុលសម្ព័ន្ធ ក្នុងផែនទីថ្មី Version 2.1.3
2024-05-26 16:27
មេដឹកនាំ កុលសម្ព័ន្ធភ្នំគួនមីង គឺជាម្ចាស់កុលសម្ព័ន្ធដែលមានឥទ្ធិពលចង់ក្តោបក្តាប់ពិភពគុន។
ពីមួយថ្ងៃ ទៅមួយថ្ងៃ អ្នកដែលមានជំនឿទៅលើ កុលសម្ព័ន្ធ នេះបានបង្កើតចលាចលនៅក្នុងពិភពគុន ដើម្បីតែមហ្ឆិតា ចង់ក្លាយជាកំពូលកុលសម្ព័ន្ធនៅក្នុងពិភពគុន ក៏ប៉ុន្តែបក្សសុចរិត នៅក្នុងពិភពគុន ផ្សេងៗកើតទុក្ខមិនសុខចិត្ត ក្នុងហេតុផលមិនសមរម្យនេះទេ។
ដើម្បីភាពសុក្រឹត ទូទាំងពិភពគុន បក្សសុចរិត និង កុលសម្ព័ន្ធផ្សេងៗ បានធ្វើការឯកភាពគ្នា ទាំងអស់នៅក្នុងពិភពគុននឹង ប្រកាសសង្គ្រាម ជាមួយ កុលសម្ព័ន្ធភ្នំគួនមីង នៅលើកំពូលភ្នំគួនមីង។
ឥឡូវនេះ បក្សសុចរិត នឹង កុលសម្ព័ន្ធផ្សេងៗ ទាំងអស់ក្នុងពិភពគុន និង កុលសម្ព័ន្ធភ្នំគួនមីង កំពុងធ្វើការកោះហៅ និង ប្រមូលផ្តុំ កុលសម្ព័ន្ធផ្សេងៗ(Guild) ទាំងតូច និង ធំដើម្បីប្រយុទ្ធគ្នាដើម្បីស្វែងរកអ្នកខ្លាំង។
តើកុលសម្ព័ន្ធ(Guild) របស់អ្នក និង ជួយភាគីខាងណា?
ពេលសង្គ្រាមចប់ កុលសម្ព័ន្ធ(Guild) ដែលទទួលបានជ័យជំនះ និងក្លាយជា កុលសម្ព័ន្ធ(Guild) លេខមួយខ្លាំងជាងគេនៅក្នុងពិភពគុន!
I-ដំណើរនៃការផ្លាស់ប្ដូរព្រឹត្តិការណ៍នេះ៖
- ការកែប្រែព្រឹត្តិការណ៍មហាសង្គ្រាម Guild Battle នេះ ចាប់ផ្តើមពី ថ្ងៃទី 27 ខែ ឧសភា ឆ្នាំ 2024 តទៅ។
- ដោយ មហាសង្គ្រាម Guild Battle នឹង ចាប់ផ្តើមរៀងរាល់យប់ ចាប់ពីម៉ោង 22:00 (10PM) ដល់ 23:00 (11PM)។
II-លក្ខខណ្ឌក្នុងការចូលរួមព្រឹត្តិការណ៍នេះ៖
- តួអង្គរបស់អ្នកកម្សាន្តតម្រូវអោយ បានចូល Guild ណាមួយ។
- តួអង្គរបស់អ្នកកម្សាន្តតម្រូវអោយ មានកម្រិត Level 90 ឡើងទៅ។
- ការប្រយុទ្ធក្នុងសង្គ្រាមនេះ បែងចែកជា ពីរខាង គឺ Dragon Alliance and Phoenix Alliance។
- ដើម្បីអាចចូលរួមសង្គ្រាមនេះបាន គឺ តម្រូវឱ្យ Leader, A.Leader ឬក៏ Elder របស់ Guild ធ្វើការ Register ជ្រើសរើសយកខាងណាមួយជាមុនសិន។
- អ្នកដែលជាសមាជិករបស់ Guild នីមួយៗត្រូវធ្វើការចូលទៅតាមការ Register របស់មេដឹកនាំរបស់ខ្លួន។
- ក្រោយការ Register ចប់សព្វគ្រប់ សង្រ្គាម និង ចាប់ផ្តើមប្រសិនបើភាគី ម្ខាងៗ មានសមាជិកចាប់ពី 15 នាក់ ឡើងទៅ។
III-ដើម្បីធ្វើការចុះឈ្មោះ៖
● ព្រឹត្តិការណ៍នេះតម្រូវអោយ Guild Leader, A.Leader ឬក៏ Elder អាចធ្វើការទៅចុះឈ្មោះចាប់ពីម៉ោង 22:00 ដល់ 22:15 ជារៀងរាល់ថ្ងៃ។
● ដើម្បីធ្វើការចុះឈ្មោះត្រូវជួបជាមួយ NPC: Martial World Representative នៅឯ QuanZhou [172/190]។
- ការចុះឈ្មោះ និង ចូលទៅកាន់ ផែនទីសង្គ្រាម ត្រៀមប្រយុទ្ធមានរយៈពេល 15នាទី តែប៉ុណ្ណោះ សម្រាប់តួអង្គដែលមានកម្រឹត Level 90 ឡើងទៅ ហើយជាសមាជិកនៅក្នុង Guild ណាមួយ។
- បើសិនជា Leader, A.Leader ឬក៏ Elder របស់ Guild មិនធ្វើការ ចុះឈ្មោះ (Register) ក្នុងរយៈពេល 15នាទី ដែល System បានកំណត់នោះទេ នោះ សមាជិកទាំងអស់នៅក្នុង Guild នោះមិនអាចចូលរួមបានទេ។
●ផែនទីថ្មី នៅក្នុង មហាសង្គ្រាមកុលសម្ព័ន្ធ●
បញ្ជាក់៖
- ប្រសិនបើការប្រកួតថ្ងៃនេះមាន Guild ដែលឈ្នះហើយកាន់កាប់តំណែង Overlord Winner ការប្រយុទ្ធនៅថ្ងៃបន្ទាប់ Guild នោះនិងត្រូវចុះឈ្មោះដោយស្វ័យប្រវត្តិទៅក្នុងខាងដែល Guild Leader, A.Leader ឬក៏ Elderបានជ្រើសរើសលើកមុន។
- ចំណែកឯ Guild ផ្សេងៗទៀត ត្រូវធ្វើការ Register ទៅក្នុងផ្នែកម្ខាងទៀតដើម្បីប្រកួតយកឈ្នះ Overlord Winner ដែលនៅម្ខាងទៀត។
IV-ដើម្បីទទួលបានជ័យជំនះ
●● ការណែនាំ សំខាន់ៗ នៅពេលប្រយុទ្ធ អ្នកកម្សាន្តតម្រូវអោយធ្វើការស្វែងរកពិន្ទុតាមរយៈ៖
- ការវាយសម្លាប់ តួអង្គ របស់សត្រូវ មិនទទួលពិន្ទុ ដូចពីមុនទេ !
- ការវាយបំផ្លាញទង់ Camp Flag x1 = ទទួលបាន 10 ពិន្ទុ
- ការវាយបំផ្លាញទង់ Cliff Road Flag x1 = ទទួលបាន 10 ពិន្ទុ
- ការវាយបំផ្លាញទង់ Occupy Flag x1 = ទទួលបាន 50 ពិន្ទុ
- តួអង្គដែលត្រូវបាន Disconnect ឬ ចាកចេញពីកន្លែងប្រយុទ្ធ ពិន្ទុតួអង្គនោះដែលរកបាន និង មិនរាប់បញ្ចូលឡើយ ។
- ពេលដែល ការប្រយុទ្ធ ត្រូវបានបញ្ចប់ System និងធ្វើការ សរុបពិន្ទុ របស់ Guild ក្នុងភាគីទាំងពីរ ។
- ភាគីខាងណា ដែលមានពិន្ទុច្រើនជាងគេ និង ទទួលបានជ័យជំនៈ ។
●● ស្ថានភាពរូបរាងទង់ទាំង៣ប្រភេទ៖
●● គន្លឹះខ្លះៗអំពីទង់ នៅក្នុងមហាសង្គ្រាមកុលសម្ព័ន្ធ ៖
- ទង់តូចៗនេះគឹមិនមានទង់នោះទេ ក៏ប៉ុន្តែ វាជាកន្លែងដែលអ្នកអាចចេញពីបន្ទាយទៅដោយជួបជាមួយ NPC Transport Soldier ។
- ទង់ក្រហមតូចនេះ ជាផ្លូវចេញសម្រាប់ ទ័ពរបស់កុលសម្ព័ន្ធ នៅក្នុងខាង Dragon Alliance ។
- ទង់ខៀវតូចនេះ ជាផ្លូវចេញសម្រាប់ ទ័ពរបស់កុលសម្ព័ន្ធ នៅក្នុងខាង Phoenix Alliance ។
- ទង់ ដែលអ្នកត្រូវការ ការពារមាន ចំនួន 3 ទង់ [ Camp Flag ឬ Cliff Road Flag ឬ Occupy Flag ]
- ការវាយបំផ្លាញទង់ Camp Flag x1 = ទទួលបាន 10 ពិន្ទុ
- ការវាយបំផ្លាញទង់ Cliff Road Flag x1 = ទទួលបាន 10 ពិន្ទុ
- ការវាយបំផ្លាញទង់ Occupy Flag x1 = ទទួលបាន 50 ពិន្ទុ
- សម្រាប់ Camp Flag និង Cliff Road Flag នឹងកើតជាថ្មីបន្ទាប់ពីបំផ្លាញ 60 វិនាទី។
- Occupy Flag នៅពេលដែល អ្នកបំផ្លាញវា នឹងក្លាយទៅជាទង់ នៃជំរុំរបស់អ្នក។
- ប្រសិនបើ Occupy Flag ជារបស់អ្នក ក៏ដោយ សត្រូវក៏អាចចូលមកបំផ្លាញបន្ត ហើយយកវាធ្វើជាទង់ របស់ពួកគេ។
- Occupy Flag គឺ មិនបាត់ ឬ កើតម្តងទៀតទេ ប៉ុន្តែប្រសិនបើភាគីនីមួយៗ បានបំផ្លាញវា វានឹងក្លាយ ជាទង់ របស់ពួកគេ។
●● តម្រុយនៃការ ការពារ នឹង ការវាយដណ្ដើមយកទង់៖
- តួអង្គនៃកុលសម្ព័ន្ធនីមួយៗ គួរតែការពារ ទង់ជំរុំ (Camp Flag) របស់ខ្លួន នឹង គួរតែរកវិធីសាស្ត្រ ក្នុងការវាយបំផ្លាញទង់របស់សត្រូវ។
- តួអង្គនៃកុលសម្ព័ន្ធនីមួយៗ គួរតែការពារ ទង់ផ្លូវច្រាំងថ្ម (Cliff Road Flag) របស់ខ្លួន នឹង គួរតែរកវិធីសាស្ត្រ ក្នុងការវាយបំផ្លាញទង់របស់សត្រូវ។
- តួអង្គនៃកុលសម្ព័ន្ធនីមួយៗ គួរតែវាយដណ្ដើម យកទង់កាន់កាប់ (Occupy Flag) អោយក្លាយជារបស់អ្នកនឹង ការពារ ទង់នោះកុំអោយសត្រូវវាយដណ្ដើមបាន ។
●● ការកំណត់ចំណាំ៖
●ទង់ទាំងអស់ មិនត្រូវបានភ្ជាប់ជាមួយ ឬ ទទួល Effect ដូចជា៖
- ទង់ទាំងអស់នឹងមិនទទួល Effect៖ Invisible ឬ Defense ឬ Duan Yin Chant ឬ Speed ឬ Buff ឬ Armor Reduction នោះទេ។
- ប៉ុន្តែសម្រាប់ បក្ស E.S (Emei Sword) អាចការពារដោយធ្វើការ ដាក់ឈាមអោយទង់នោះ បាន ដោយប្រើប្រាស់វិជ្ជាគុន Universal Aid Skill។
- ទង់នោះ នឹង កាត់បន្ថយការទទួលយក Resistance Percentage (%) របស់វិជ្ជាគុន របស់ បក្ស E.S (Emei Sword) Infinite Images Skill ចំនួន 50%។
●● នៅពេលដែលមានភាគីម្ខាងទទួលជ័យជំនះ៖
- Guild ដែលស្ថិតក្នុងភាគី ខាងឈ្នះ ហើយមានពិន្ទុច្រើនជាងគេ និង ទទួលបាន តំណែងជា Overlord Winner។
- ប្រសិនបើក្នុងភាគី ខាងឈ្នះ មាន Guild ដែលច្រើនហើយមានពិន្ទុច្រើនជាងគេស្មើគ្នានោះ System និងជ្រើសរើសយក Guild មួយដើម្បីទទួលតំណែងជា Overlord Winner ដោយស្វ័យប្រវត្តិ។
●● ពេលដែលភាគីទាំង២មានពិន្ទុស្មើគ្នា៖
- ប្រសិនបើ មាន ភាគីម្ខាងជា Overlord Winner នោះភាគីខាង Overlord Winner ចាស់ជា អ្នកចាញ់ ហើយ ភាគីម្ខាងទៀត ជា អ្នកឈ្នះ។
- ប្រសិនបើ មិនមាន ភាគីម្ខាងណាជា Overlord Winner ទេ សម្រាប់ការប្រយុទ្ធថ្ងៃនេះ មិនមាន Guild ណាមួយក្លាយជា Overlord Winner ឡើយ។
●● ប្រសិនបើគ្មានការប្រយុទ្ធ System និង ធ្វើប្រតិបត្តិការដូចខាងក្រោម៖
- ប្រសិនបើ ភាគីទាំងសងខាង មិនមាន Guild ដែលជា Overlord Winner, ដូចនេះថ្ងៃនេះគឺមិនមាន Guild ណាជា Overlord Winner ដដែល។
- ប្រសិនបើមាន Guild មួយជា Overlord Winner ហើយសមាជិករបស់ Guild នោះមិនគ្រប់ចំនួន 15នាក់។ System និងធ្វើការដក 2ពិន្ទុ នៃ Overlord Winner វិញ។ ហើយថ្ងៃនេះក៏គ្មាន Guild ណាកាន់កាប់តំណែង Overlord Winner ដែរ។
- ប្រសិនបើ ភាគីម្ខាង ជា Guild ដែលមានតំណែង Overlord Winner ប៉ុន្តែដោយសារតែភាគីម្ខាងទៀតមិនមានសមាជិកគ្រប់ 15នាក់ ដើម្បីប្រយុទ្ធនោះ Guild ជា Overlord Winner និង ទទួលបានជ័យជំនះ ដោយស្វ័យប្រវត្តិ ហើយកាន់តំណែងជា Overlord Winner បន្តទៀត។
V-ព្រឹត្តិការណ៍មហាសង្គ្រាម Guild Battle៖
●● ព្រឹត្តិការណ៍មហាសង្គ្រាម Guild Battle និងប្រព្រឹត្តទៅ ជារៀងរាល់យប់ ចាប់ពីម៉ោង 22:00 រហូតដល់ 23:00 ។
●● ក្រោយពេលសង្គ្រាមត្រូវបានបញ្ចប់ សមាជិក Guild នីមួយៗ ដែលបានចួលរួមនឹងទទួលបាន៖
●● Guild ដែលឈ្នះ ទទួលបាន 2ពិន្ទុ នឹងរង្វាន់ដូចខាងក្រោម៖
- GuanMing Token ចំនួន x2 គ្រាប់
- GuanMing's Scroll ចំនួន x5 សន្លឹក
- Fairy Tale ចំនួន x2 គ្រាប់
- Merit Points ចំនួន x8000 ពិន្ទុ
- Title សម្រាប់ Guild's Leader, A.Leader, Elder: No.1 Overlord (All Property 20 / Ex.&In Atk 6% / HP Increase By 10000 / រយះពេល 24ម៉ោង)
- Title សម្រាប់ Guild's Member: No.1 Overlord Members (All Property 12 / Ex.&In Atk 4% / HP Increase By 5000 / រយះពេល 24ម៉ោង)
- Experience ទៅតាមកម្រិត Level របស់តួអង្គ
- ទទួលបានមាស ចំនួន 10 Golds
●● Guild ដែលចាញ់ ទទួលបាន 1ពិន្ទុ នឹងរង្វាន់ដូចខាងក្រោម៖
- GuanMing Token ចំនួន x1 គ្រាប់
- GuanMing's Scroll ចំនួន x3 សន្លឹក
- Fairy Tale ចំនួន x1 គ្រាប់
- Merit Points ចំនួន x4000 ពិន្ទុ
- Experience ទៅតាមកម្រិត Level របស់តួអង្គ
- ទទួលបានមាស ចំនួន 5 Golds
●● បើសិនមិនមាន Guild ឈ្នះទេ តួអង្គទាំងអស់នឹងទទួលបានរង្វាន់ដូចខាងក្រោម៖
- GuanMing Token ចំនួន x1 គ្រាប់
- GuanMing's Scroll ចំនួន x3 សន្លឹក
- Fairy Tale ចំនួន x1 គ្រាប់
- Merit Points ចំនួន x4000 ពិន្ទុ
- Experience ទៅតាមកម្រិត Level របស់តួអង្គ
- ទទួលបានមាស ចំនួន 5 Golds
VI- របៀបប្រើប្រាស់ GuanMing Token ឬ GuanMing's Scroll៖
អ្នកកម្សាន្តអាចស្វែងរក NPC: Martial World Representative នៅឯ QuanZhou [172/190]
ដើម្បីប្រើប្រាស់ GuanMing Token ឬ GuanMing's Scrollប្តូរយកសម្ភារៈ ផ្សេងៗដូចខាងក្រោម៖
VII- រង្វាន់ប្រចាំសប្តាហ៍ No.1 Guild៖
ក្នុងករណីបើមាន Guild ដែលឈ្នះ ហើយបានពិន្ទុច្រើនជាងគេក្នុងមួយ សប្តាហ៍ (7ថ្ងៃ) នោះ System និងធ្វើការចាប់យកមកធ្វើជា No.1 Guild ដែលពេលនោះ Guild អាចស្វែងរក NPC: Martial World Representative នៅឯ QuanZhou [172/190] ដើម្បីបើកយករង្វាន់ប្រចាំសប្តាហ៍បានដែលមានសម្ភារៈ ដូចខាងក្រោម៖
សេចក្ដីបញ្ចាក់៖ ការប្រកួតរាល់ សប្តាហ៍ គឺមាន 7ថ្ងៃ រាល់ការឈ្នះមួយថ្ងៃ និងទទួលបាន 2 ពិន្ទុ ដូច្នេះបើ Guild ណាមួយ ឈ្នះច្រើនថ្ងៃជាងគេ នឹង ទទួលបានពិន្ទុច្រើនជាងគេ ហើយអាចធ្វើការបើករង្វាន់នេះជារៀងរាល់ថ្ងៃច័ន្ទដើមសប្តាហ៍ដូចតារាងខាងក្រោម។
ចំណាំ៖
- តួអង្គនីមួយៗអាចបើករង្វាន់បានតែម្តងប៉ុណ្ណោះ ហើយតួអង្គត្រូវមាន Level 90 ឡើងទៅ ហើយ ត្រូវចូលបក្សរួច នឹង នៅក្នុង Guild លើសពី 7 ថ្ងៃ ទើបអាចបើករង្វាន់បាន។
- Justice xWar2 សូមរក្សាសិទ្ធកែប្រែរាល់ព្រឹត្តិការណ៍ខាងលើក្នុងករណីចាំបាច់ដោយមិនបានជម្រាបជូនអ្នកកម្សាន្តជាមុន ក្នុងករណីពិសេសណាមួយ ។