ព្រឹត្តិការណ៍ ដើមផ្កាសាគូរ៉ា Sakura Blessing Tree (ថ្មី!)

2024-04-21 20:26

ព្រឹត្តិការណ៍ ដើមផ្កាសាគូរ៉ា Sakura Blessing Tree

ដោយសារពេលវេលាចេញផ្កាដ៏ខ្លី ផ្កាសាគូរ៉ា គឺជាពាក្យប្រៀបប្រដូច សម្រាប់ជីវិតគ្រប់ៗរូប៖
ស្រស់ស្អាត តែមិនយូរប៉ុន្មាន ឬ គង់វង្សទេ។

កាលបរិច្ឆេទនេះបង្ហាញពីការចាប់ផ្តើមនៃរដូវផ្កា​រីក​នៅ អឌ្ឍគោលខាងជើង ។

ដើម្បីឱ្យអ្នកកម្សាន្តទទួលបានបទពិសោធន៍នៃការលេងកម្សាន្ត អោយកាន់តែប្រសើរឡើង
Justice xWar2 បានធ្វើបច្ចុប្បន្នភាព ទៅកាន់ Version 2.1.0 Sakura Blossom ថ្មី!

កាលបរិច្ឆេទធ្វើបច្ចុប្បន្នភាពថ្ងៃទី 23 ខែមេសា ឆ្នាំ 2024 វេលាម៉ោង 1:00 ទាបភ្លឺ។

សូមរៀបចំ តួអង្គ របស់ លោក លោកស្រី ចាកចេញពីហ្គេម ជាមុនផងដែរ ដើម្បីជៀសវាងការបាត់បង់ផ្សេងៗ។

 

I. អំពីព្រឹត្តិការណ៍ ដើមផ្កាសាគូរ៉ា Sakura Blessing Tree៖

កាលបរិច្ឆេទធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 23 ខែ មេសា ឆ្នាំ 2024

តម្រូវអោយតួអង្គមាន៖ កម្រិត Level ចាប់ពីកម្រិត Level 60 ឡើងទៅ​ និង​​ ចូលបក្សរួច

● អ្នកកម្សាន្តអាចទៅជួប៖ NPC: Sakura Blessing Tree ដែលមានទីតាំងស្ថិតនៅ តាមទីក្រុង BianJing / ChengDu / QuanZhou

II. ដំណើរការនៃការទទួលបាន នូវ សម្ភារៈ Sakura Essential៖

នៅក្នុងកំណែ Version 2.1.0 នេះ​ក្រោយ​ពេល​អ្នក​កម្សាន្ត​ចូលរួមលេងកម្សាន្ត នៅ​ ក្នុង ព្រឹត្តិការណ៍​ វាយប្រហារមេ ក្រៅទីក្រុង
​អ្នកកម្សាន្តនឹងទទួលបាន​ Sakura Essential ដូចខាងក្រោម៖

សម្រាប់តួអង្គដែលជាអ្នកសម្លាប់ មេ នឹង ទទួលបាន៖
x10 Sakura Essential

សម្រាប់តួអង្គដែលរើស ប្រអប់៖
x1 Sakura Essential

III. ដំណើរការនៃ ការផ្លាស់ប្ដូរ Sakura Treasure ៖

នៅក្នុងព្រឹត្តិការណ៍នេះ អ្នកកម្សាន្តអាចធ្វើការ ប្ដូរយក Sakura Treasure បានដោយតម្រូវអោយមាន ៖
x1 Sakura Essential
រួមជាមួយនឹង x20 Holy Ices



[ របៀបប្ដូរយក Sakura Treasure ]


IV. រង្វាន់ដែលទទួលបានពីការបើក Sakura Treasure ៖

នៅពេលអ្នកកម្សាន្ត ប្ដូរយក Sakura Treasure បានហើយបើក នោះមកនឹងទទួលរង្វាន់បានជាច្រើនមានដូចខាងក្រោម៖

នៅពេលអ្នកកម្សាន្ត បើក Sakura Treasure គ្រប់ 100ដង នឹងមានឳកាសទទួលបានរង្វាន់បន្ថែមពិសេសដូចខាងក្រោម ៖

 

V. ហាងទំនិញនៅក្នុងព្រឹត្តិការណ៍ Sakura Blessing Tree ៖

នៅពេលដែលអ្នកកម្សាន្តចូលរួមព្រឹត្តិការណ៍នេះ​ អ្នកកម្សាន្តក៏នឹងទទួលបាន នូវ Prestige Sakura Orb
ដែលអ្នកកម្សាន្តអាចធ្វើការយកមកផ្លាស់ប្ដូរបាននៅក្នុងហាងទំនិញផងដែរ

 

ចំណាំ៖

  • ការធ្វើបច្ចុប្បន្នភាពអំពីកំណែ Version: 2.1.0 ថ្មីនេះ នឹងមាននៅគ្រប់ Server ទាំងអស់។
  • Justice xWar2 សូមរក្សាសិទ្ធកែប្រែរាល់កំណែឬការផ្លាស់ប្ដូរខាងលើក្នុងករណីចាំបាច់ដោយមិនបានជម្រាបជូនអ្នកកម្សាន្តជាមុន ក្នុងករណីពិសេសណាមួយ។

 

Justice xWar2 Official