បេសកកម្ម PVP សង្គ្រៀមថ្មី "មហាសង្គ្រៀម ផ្លូវតែមួយ"

2023-09-14 14:46

បេសកកម្ម PVP សង្គ្រៀមថ្មី "មហាសង្គ្រៀម ផ្លូវតែមួយ"


"ផ្លូវទៅកាន់ ទីក្រុងស៊ូ គឺពិបាកដូចការឡើងទៅលើមេឃ"



ផ្លូវទៅកាន់ ទីក្រុងស៊ូ គឺតូចចង្អៀត ងាយស្រួលការពារ និងពិបាកវាយលុក។ អ្នកក្លាហានអាចឈ្នះ សម្រាប់អ្នកដែលមានយុទ្ធសាស្រ្តសង្គ្រាមល្អ។
សមរភូមិ "One​ Way Road Battlefield" គឺជាសមរភូមិបុរាណមួយនៅក្នុង "Justice xWar2"! ផ្ទៃខាងក្រោយគឺជាតំបន់ភ្នំនៅភាគនិរតីនៃ ទីក្រុងស៊ូ មានផ្លូវតែមួយគត់ដែលតភ្ជាប់ទីក្រុងទាំងពីរ។ ភាគីទាំងសងខាងនៃជំរុំ នឹង ប្រកួតប្រជែង ហើយអ្នកដែលបំបែកទង់របស់សត្រូវ នឹងទទួលបានជ័យជំនះ។

រទេះ Battle Chariot ដំបូងស្ថិតនៅកណ្តាលផ្លូវភ្នំ នៅពេលដែលពួកទ័ពចូលដល់រង្វង់នៃរទេះនោះ រទេះនោះនឹងត្រូវចាត់តាំងទៅតាមចំនួនអ្នកនៅរស់ ហើយនឹងឈានទៅមុខបន្តិចម្តងៗក្នុងទិសដៅនៃចំនួនមនុស្សតិច។

បន្ទាប់ពីការ Update នៅថ្ងៃទី 16 ខែកញ្ញា ទីក្រុងបុរាណបានលេចឡើងម្តងទៀត ហើយសង្រ្គាមក៏បានចាប់ផ្ដើម!

●ពេលវេលាព្រឹត្តិការណ៍

ការចុះឈ្មោះត្រូវបានបើកនៅម៉ោង 19:30 ជារៀងរាល់ថ្ងៃ ហើយការចុះឈ្មោះត្រូវបានបិទនៅម៉ោង 19:45
សមរភូមិចាប់ផ្តើមជាផ្លូវការ នៅម៉ោង 19:45 (តួអង្គអាចធ្វើការចុះឈ្មោះ ចាប់ពីម៉ោង 19:30 - 19:45 ជាមុនសិន)

 

●លក្ខខណ្ឌនៃការចូលរួម

តួអង្គតម្រូវអោយមាន កម្រិតធំជាង ≥ 80 ហើយត្រូវមាន កម្រិត Merit Points ចាប់ពី ≥ 10000 ឡើងទៅ

 

●ចុះឈ្មោះ NPC

Tournament Ambassador នៅលើផែនទី BianJing 173 / 175

 

●ដំណើរការសមរភូមិ

  • នៅពេលដែលសមរភូមិ One​ Way Road Battlefield បើក វានឹងមានការប្រកាសក្នុងប្រព័ន្ធ System Announcement មួយប្រាប់អ្នក។

    អ្នកកម្សាន្ត អាចទៅកាន់ផែនទី BianJing ដើម្បីស្វែងរក NPC Tournament Ambassador ដើម្បីចុះឈ្មោះ ។

  • នៅពេលដែលសមរភូមិបើកនៅម៉ោងនោះ តួអង្គទាំងអស់ដែលបានចុះឈ្មោះដើម្បីចូលរួមក្នុងសង្គ្រាម នឹង ត្រូវដឹកជញ្ជូនទៅកាន់ ផែនទីរង់ចាំ ចូលសមរភូមិ ដែលបានកំណត់ដើម្បីរង់ចាំប្រយុទ្ធ ។

     

  • នៅក្នុងសមរភូមិនេះ ភាគច្រើននិយាយអំពី ការប្រយុទ្ធដណ្ដើមរទេះសង្គ្រាម "Battle Chariot"។

    ពេល​ រទេះ Battle Chariot ​ចូល​ដល់​ជួរ​នៃ​ប៉ម​ព្រួញរបស់សត្រូវ វា​នឹង​វាយ​លុក​ ប៉ម​ព្រួញ (មាន​តែ​ រទេះ​ Battle Chariot ប៉ុណ្ណោះ​អាច​វាយ​លុក​ប៉ម​ព្រួញបាន)។
    ខណៈពេលដែលវាយលុកប៉មព្រួញ រទេះ Battle Chariot នឹង ផ្តល់ការការពារដល់ពួកតួអង្គអ្នកកម្សាន្តដែលកាន់កាប់រ ទេះ Battle Chariot នោះ ពីការវាយប្រហារដោយប៉មព្រួញរបស់សត្រូវ។
    តួអង្គដែលរត់គេចពីការការពារ រទេះ Battle Chariot ប៉ុន្តែចូលទៅក្នុងជួរនៃប៉មព្រួញ នឹង អាចត្រូវប៉មព្រួញបាញ់សម្លាប់បាន ត្រូវ​ប្រុងប្រយ័ត្ន។

  • នៅពេលដែល ប៉មព្រួញទី1 នៅទីតាំងដូចគ្នាទាំងសងខាងត្រូវបានបំផ្លាញ នឹងមាន BOSS ចេញមក។

    បន្ទាប់តួអង្គបានសម្លាប់ BOSS នោះនឹងទទួលបាន Merit Points, Experience និង រង្វាន់ផ្សេងៗទៀត ហើយអ្នកដែលវាយសម្លាប BOSS ចុងក្រោយក៏នឹងទទួលបានរង្វាន់ច្រើនផងដែរ។

  • ភាគី​ដែល​វាយ​ទម្លាក់ ​ប៉ម​ព្រួញ​ចំនួន 3 ​របស់សត្រូវ​ដោយ​ជោគជ័យ ហើយវាយ​បំបែក​ទង់បន្ទាយនោះ នឹងទទួលបានជ័យជំនះ ហើយ​សមរភូមិ​ត្រូវ​បញ្ចប់។

    ប្រសិនបើការប្រយុទ្ធនៅតែ មិនទាន់ចប់លើសពី 45 នាទី ការប្រយុទ្ធនឹងត្រូវវិនិច្ឆ័យដោយផ្អែកលើចំនួន៖
    - អ្នកស្លាប់ដោយភាគីទាំងសងខាង
    - ពេលវេលាដែលត្រូវកាន់កាប់ រទេះ Battle Chariot
    - ចំនួនប៉មព្រួញដែលបានវាយកម្ទេច
    - ហើយចាប់បាន ស្វាដែលលួចរបស់ ។ល។
    (ដែលនឹងត្រូវបំប្លែងទៅជាពិន្ទុចាញ់។ ក្រុមដែលមានពិន្ទុច្រើននឹងឈ្នះ។)

  • នៅក្នុងដំណើរការនៃការប្រយុទ្ធដណ្ដើម រទេះ Battle Chariot និង វាយលុកប៉មព្រួញ Black Wind's Bandit ក៏នឹងចូលរួមផងដែរ ដោយផ្តល់នូវអថេរបន្ថែមទៀតសម្រាប់សមរភូមិ។

●ច្បាប់នៃសមរភូមិ

  • នៅក្នុងសមរភូមិនេះ មិនអាចធ្វើការ Party បានទេ

    បន្ទាប់ពីសមរភូមិចាប់ផ្តើម ភាគីទាំងពីរមាន ពិទ្ទុ 0 អាចធ្វើការចុច Button "B" ដើម្បីបង្ហាញទិន្ន័យពិន្ទុ ។

  • ពេល​ដែល​ ទង់​បន្ទាយ របស់​ភាគី​ម្ខាង​ត្រូវ​បាន​គេកម្ទេច នោះ​សមរភូមិ​ត្រូវ​បញ្ចប់ ហើយម្ខាងទៀតដែលវាយកម្ទេច​ គឺ​ជា​អ្នក​ឈ្នះ
  • សមរភូមិ​នឹងត្រូវបញ្ចប់ក្រោយ ពេល 45នាទី​ ​ ហើយ​ក្រុម​ដែល​មាន​ពិន្ន​ច្រើន​ជាង​គេជា​អ្នក​ឈ្នះ។

 

●របៀបគណនានឹងទទួលបានពិន្ទុសមរភូមិ

  • សម្លាប់សត្រូវ ចំនួនម្នាក់ នឹង ទទួលបាន 1 ពិន្ទុ
  • ពេលកាន់កាប់ រទេះ Battle Chariot ទទួលបាន 1 ពិន្ទុ រៀងរាល់ 5 វិនាទីម្ដង
  • វាយកម្ទេច ប៉មព្រួញ ដោយជោគជ័យ ទទួលបាន 200 ពិន្ទុ
  • ចាប់ សត្ចស្វាលួចរបស់(Stealing Monkey) ទៅអោយ Quartermaster ទទួលបាន 10 ពិន្ទុ

 

●រង្វាន់សមរភូមិ

 - បន្ទាប់អ្នកកម្សាន្ត ចូលរួមសមរភូមិរួចរាល់ ពួកគេត្រូវបញ្ជូនត្រលប់ទៅ NPC ចុះឈ្មោះនៃ server នេះ
 - បន្ទាប់អ្នកកម្សាន្ត អាចត្រឡប់ទៅទីក្រុង BianJing វិញជួបជាមួយនឹង NPC: Rewards Ambassador Cross-Server (BianJing [175,174]) ដើម្បីយក Reward។

 


 - អ្នកកម្សាន្តនីមួយៗ អាចចូលរួមក្នុងសមរភូមិ ម្ដងក្នុងមួយថ្ងៃ
 - ពេលចូលសមរភូមិ អ្នកកម្សាន្ត​ ត្រូវទទួលរង្វាន់ពីសង្គ្រាមមុនៗសិន មុនពេលអ្នកកម្សាន្ត​អាចចូលសង្គ្រាមបន្ទាប់បាន ។
 - រង្វាន់នៅក្នុងសមរភូមិ គឺជា Experience Points និង Merit Points ជាមួយនឹង One Way Score(ពិន្ទុសម្រាប់ប្ដូរយក Tattoo ពិសេសរបស់បក្ស)
 - អ្នកកម្សាន្ត អាចប្រើប្រាស់ Merit Badge x2, Large Merit Badge x5, Glory Merit Badge x10 Battlefield Tally x14 ផ្សេងៗដើម្បីបង្កើនរង្វាន់ទ្វេដង ។
 - រាល់ការបើក យក Reward នឹងទទួលបាន One Way Score 2% នៃ Merit ដែលទទួលបាន
 - ប្រសិនបើការ យក Reward នឹងទទួលបានគុណ នឹង x2 x5 x10 ឬ x14 នោះ One Way Score 2% នៃ Merit ដែលទទួលបាន ក៏គុណទៅតាមនោះដែរ។
(ឧទាហរណ៍៖ ទទួលបាន 3000 Merit x14 = 42000 Merit Points នោះ One Way Score នឹងទទួលបាន 840 ពិន្ទុ One Way Score

 

●ការប្ដូររង្វាន់ One Way Score ពេលគ្រប់ចំនួន 10,000

【នៅពេលដែលប្ដរ តម្រូវអោយតួអង្គមាន One Way Score ចាប់ពី 10000 ឡើងទៅ】

【រាល់ពេលប្ដូរ ពិន្ទុ One Way Score មិនត្រូវបាន កាត់នោះទេ】

 

●ការកែតម្រូវដែលពាក់ព័ន្ធ

បន្ទាប់ពីមុខងារសមរភូមិ "One​ Way Road Battlefield" ត្រូវបានដាក់ឱ្យដំណើរការ មុខងារសមរភូមិទីក្រុងបុរាណ Daru ចាស់ពេលយប់ នឹងត្រូវបិទ

(រូបផែនទីសមរភូមិ គឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ សូមយោងទៅលើការណែនាំជាក់ស្តែងនៅក្នុងការណែនាំ សម្រាប់ព័ត៌មានលម្អិត! )

 

ចំណាំ៖

  • ការធ្វើបច្ចុប្បន្នភាពអំពីកំណែ Version: 1.0.6 ថ្មីនេះ នឹងមាននៅគ្រប់ Server ទាំងអស់។
  • Justice xWar2 សូមរក្សាសិទ្ធកែប្រែរាល់កំណែឬការផ្លាស់ប្ដូរខាងលើក្នុងករណីចាំបាច់ដោយមិនបានជម្រាបជូនអ្នកកម្សាន្តជាមុន ក្នុងករណីពិសេសណាមួយ។

 

Justice xWar2 Official