ព័ត៌មានលម្អិតអំពីកំណែ Version: 1.0.3 (Patch Note)

2023-07-27 06:20

ព័ត៌មានលម្អិត អំពី កំណែ Version: 1.0.3 (Patch Note)

អ្នកកម្សាន្តជាទីគោរព៖


ដើម្បីឱ្យអ្នកកម្សាន្តទទួលបាន បទពិសោធន៍សេវាកម្សាន្ត កាន់តែប្រសើរនោះ Justice xWar2 នឹង ធ្វើបច្ចុប្បន្នភាពទៅកាន់កំណែ Version: 1.0.3 ចាប់ពីម៉ោង 00:01-01:00 ក​ណ្តា​ល​អធ្រាត្រ ថ្ងៃទី 1 ខែ​សីហា​ ឆ្នាំ 2023

សូមអ្នកកម្សាន្ត​រៀបចំទុកដាក់ជាមុន និង ធ្វើការ Logout ផងដែរ ដើម្បីជៀសវាងបាត់បង់ណាមួយដោយការរអាក់រអួល។

Justice xWar2 សូមធ្វើការអភ័យទោសទុកជាមុន​ចំពោះការរអាក់រអួលដែលបណ្តាលមកពីការធ្វើបច្ចុប្បន្នភាព។

បន្ទាប់ពីការធ្វើបច្ចុប្បន្នភាពនេះ លេខកំណែសេវាកម្សាន្តនឹងត្រូវបានកើនឡើងដល់ Version: 1.0.3 អ្នកកម្សាន្ត​អាច​ធ្វើការ បើក AutoUpdate.exe

ឬទាញយកកញ្ចប់ធ្វើបច្ចុប្បន្នភាពតាមរយះ៖ DOWNLOAD (ចុចត្រង់នេះ)


មុខងារថ្មី ថាមពលតារានិករ - Zodiac Transformation

   ចាប់ពីម៉ោង 1:00 អធ្រាត្រ(1AM) ថ្ងៃទី 1 ខែសីហានេះតទៅ មុខងារ ថាមពលតារានិករ នឹងត្រូវបានចាប់ផ្តើមដាក់អោយដំណើរការ!

  ព័ត៌មានលម្អិត សូមមើលការណែនាំអំពីមុខងារ ថាមពលតារានិករនៅលើគេហទំព័រផ្លូវការ៖

មុខងារថ្មី ថាមពលតារានិករ - Zodiac Transformation (សូមចុចត្រង់នេះ!)

 

ព្រឹត្តិការណ៍ មហាសង្គ្រាម Guild Battle

   ព្រឹត្តិការណ៍ មហាសង្គ្រាម Guild Battle បានមកដល់ហើយ! អ្នកកម្សាន្តទាំងអស់គ្នា អាចធ្វើការប្រកួត Guild ជារៀងរាល់ថ្ងៃវេលាម៉ោង 22:00យប់(10PM) នៅឯក្រុង QuanZhou 172/190 ចាប់ពីម៉ោង 1:00 អធ្រាត្រ(1AM) ថ្ងៃទី 1 ខែសីហានេះតទៅ។

តើកុលសម្ព័ន្ធ​(Guild) របស់​អ្នក ​និង ​ជួយភាគី​ខាង​ណា​?

  ព័ត៌មានលម្អិត សូមមើលការណែនាំអំពីព្រឹត្តិការណ៍ មហាសង្គ្រាម Guild Battleនៅលើគេហទំព័រផ្លូវការ៖

ព្រឹត្តិការណ៍ មហាសង្គ្រាម Guild Battle (សូមចុចត្រង់នេះ!)

 

【Moon Goddess Orb】

   【Moon Goddess Orb】ជាត្បូង កំណប់ដែលបានរកឃើញនៅលើភ្នំគួនមីង បន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចាប់ អ្នកក្លាហានជាច្រើនខិតខំធ្វើការស្វែងរក ត្បូងនេះជាយូរណាស់មកហើយ។ ត្បូងនេះមានប្រវត្តិ និង អត្តសញ្ញាណ ជាត្បូងរបស់ព្រះនាង ឆាង អ៊ឺ ដែលអ្នកក្លាហានបានស្គាល់នាងថាជាទេពធីតាព្រះច័ន្ទ ដែលធ្លាប់បាន ឮ​ ឬ មាននៅក្នុងកំណាព្យ និងរឿងប្រលោមលោករបស់ចិន។


  គុណសម្បត្តិ និង លក្ខណៈពិសេសជាក់លាក់ របស់ 【Moon Goddess Orb】អាចធ្វើការជួយសង្គ្រោះអ្នកដែលប្រើប្រាស់ត្បូងនេះ អោយរួចផុតពីសេចក្ដីស្លាប់។

  នៅពេលអ្នកកម្សាន្តធ្វើការប្រើប្រាស់ 【Moon Goddess Orb】វានឹងបាត់បន្ទាប់មក ទេពធីតាព្រះច័ន្ទនឹងចេញមក Heal 1វិនាទីម្ដង នៅទីតាំងដែលអ្នកកម្សាន្តបានចុច រយះពេល 20 វិនាទី

【Moon Goddess Orb】អាចទទួលបានមកពី ចូលរួម មហាសង្គ្រាម Guild Battleការប្ដូរ Gold Coupon


កំណែទម្រង់រូបរាងថ្មីសម្រាប់ឋានៈ

  ខាងក្រោមនេះជាទម្រង់រូបរាងថ្មីៗសម្រាប់ ឋានៈ សមាជិក Congress PVP 3v3 League

Congress Legendary:

Congress Supreme:

Congress Great Heaven:

កំណែទម្រង់ថ្មីសម្រាប់ Version: 1.0.3

   ការផ្លាស់ប្ដូរ【ឋានៈ - Congress Great Heaven League】

ការផ្លាស់ប្ដូរ ឋានៈ(Title)【Congress Great Heaven League】 កែប្រែនូវការបន្ថែមអនុភាពទាំងស្រុងដែលមានទម្រង់ដូចខាងក្រោម។

【រូបខាងឆ្វេង៖កំណែចាស់ / រូបខាងស្ដាំ៖កំណែថ្មី】

===>


   ការផ្លាស់ប្ដូរ【ឋានៈ - Xuhe Punisher】

ការផ្លាស់ប្ដូរ ឋានៈ(Title)【Xuhe Punisher】 កែប្រែការដាក់បង្ហាញឋានៈនេះអោយនៅតែរក្សាការបន្ថែមអនុភាពដដែល បើទោះបីជាតួអង្គធ្វើការ លាក់បាំងឋានៈ ឬ បង្ហាញឋានៈនេះក៏ដោយ។

【រូបខាងឆ្វេង៖កំណែចាស់ / រូបខាងស្ដាំ៖កំណែថ្មី】

===>


   ការផ្លាស់ប្ដូរ【បក្ស អឺមុី - E.S】

ការផ្លាស់ប្ដូរ Skill【Guan Yin Chant】​ កែប្រែការជំនួយបញ្ចូលឈាមទៅកាន់ខ្លួនឯងនិងអ្នកដទៃពីការគិតជាចំនួនជាក់លាក់អាស្រ័យទៅលើ ស្ថានភាពតុល្យភាព(State) ទៅជា បញ្ចូលឈាមទៅកាន់ខ្លួនឯងនិងអ្នកដទៃពីការគិតជាចំនួនភាគរយ (%)វិញ។

សម្រាប់ការប្រើប្រាស់ Mana (MP) ពី 25MP ក្នុង PK ធម្មតា នឹង 220MP ក្នុងការប្រើ PK ពណ៌ (កំណែចាស់)។

ប្ដូរទៅជាការប្រើប្រាស់ Mana (MP) ពី 45MP ក្នុង PK ធម្មតា នឹង 330MP ក្នុងការប្រើ PK ពណ៌ (កំណែថ្មី)។

【រូបខាងឆ្វេង៖ការបញ្ចូលឈាមកំណែចាស់ / រូបខាងស្ដាំ៖ការបញ្ចូលឈាមកំណែថ្មី】


ការដាក់បន្ថែមនៅហាងទំនិញ【Congress Gold Coupon Store】

ការយក Gold Coupon មកប្ដូរ ជាមួយនឹងសម្ភារៈក្នុង【Congress Gold Coupon Store】 មានដូចខាងក្រោម៖

【សម្ភារៈដែលមាននៅក្នុង Congress Gold Coupon Store】

គ្រប់សម្ភារៈទាំងអស់ដែលប្ដូរមិនអាចធ្វើការ Trade បានទេ!


ចំណាំ៖

  • ការធ្វើបច្ចុប្បន្នភាពអំពីកំណែ Version: 1.0.3ថ្មីនេះនឹងមាននៅគ្រប់ Server ទាំងអស់។
  • Justice xWar2 សូមរក្សាសិទ្ធកែប្រែរាល់កំណែឬការផ្លាស់ប្ដូរខាងលើក្នុងករណីចាំបាច់ដោយមិនបានជម្រាបជូនអ្នកកម្សាន្តជាមុន ក្នុងករណីពិសេសណាមួយ។

Justice xWar2 Official