បក្ស ពិសប្រាំ-Five Poisons
2022-05-21 14:02
ថាមពលពិសខាងក្នុងមានរយៈចម្ងាយឆ្ងាយ ហើយវាអាចប្រើប្រាស់ឥទ្ធិពលពុលផ្សេងៗគ្នារាប់សិប ដើម្បីគ្រប់គ្រងការវាយប្រហារនិងការគ្រប់គ្រងពិសគ្រប់ប្រភេទ។
អាវុធ: កាំបិតភ្លោះ(5.P.W) / ក្រញ៉ាំពិស(5.P.P)
-Five Poisons Wickman- កាំបិតភ្លោះ(5.P.W):
-Five Poisons Parasite - ក្រញ៉ាំពិស(5.P.P):
សាសនាពិសពុលទាំងប្រាំ (ឬហៅថា សាសនាបរិសុទ្ធពិសទាំងប្រាំ ឬ បក្សពិសប្រាំ). គឺជាសាសនាអាថ៌កំបាំងមួយ។ សូម្បីតែអ្នកពិភពគុណជាច្រើនក៏មិនដឹងថា បក្ស ពិសប្រាំ ត្រូវបានបង្កើតឡើងដោយរបៀបណាដែរ។ សម្រាប់សិល្បៈក្បាច់គុន នៅវាលទំនាបកណ្តាល, បក្ស ពិសប្រាំ នឹងតែងតែជា និកាយអាថ៌កំបាំង បំផុត។
ពួកគេចេះបំបាំងខ្លួនឯង ហើយជាទូទៅមិនបានបោះជើងចេញពី វាលទំនាបកណ្តាលទេ ប៉ុន្តែពេលមានការញុះញង់ឬក៏សង្គ្រាម បក្ស ពិសប្រាំ នេះតែងតែលូកដៃ ក្នុងកាប់សម្លាប់ ផងដែរ ទើបក្លាយនិកាយអាថ៌កំបាំង បំផុត ដែលអ្នកចេះក្បាច់គុនស្ទាក់ស្ទើរ មិនអាចយកឈ្នះបានឡើយ។ សិល្ប៍ និង ក្បាច់គុណបក្ស ពិសប្រាំ រួមបញ្ចូលគ្នានូវ យុទ្ធសិល្ប៍ប្រើប្រាស់សាកសព, សារធាតុពុលទាំងប្រាំ(សត្វពីងពាង សត្វក្អែប សត្វពស់ សត្វខ្យាដំរៃ នឹង សត្វគីងគក់ពិស) និងចុងក្រោយគឺ ការគ្រប់គ្រងសត្វល្អិត។ តាមរយៈការប្រើប្រាស់ថ្នាំពុល និង សត្វល្អិត ដ៏អាថ៌កំបាំង អាចវាយលុកសត្រូវបានគ្រប់ប្រភេទដែលមានជាតិពុល និងពិសខ្លាំង ប្រើបច្ចេកទេស ពិសសត្វល្អិត ដើម្បីព្យាបាលរបួស និង ពន្យារអាយុជីវិត ព្រមទាំងអាចកំចាត់សត្វល្អិតមានជាតិពុលចំនួន 5 ប្រភេទគឺ៖ សត្វពីងពាង សត្វក្អែប សត្វពស់ សត្វខ្យាដំរៃ នឹង សត្វគីងគក់ពិស ។
បក្ស ពិសប្រាំ ទទួល សិស្សទាំង២ភេទ។