បក្ស ស្មូម-Beggar Sect
2022-05-21 13:43
ជំនាញវាយផ្នែកខាងក្រៅ ក្នុងការប្រយុទ្ធយ៉ាងជិតស្និទ្ធ បន្សំដ៏លើសលប់ធ្វើឱ្យសត្រូវពិបាកការពារ ហើយអារម្មណ៍នៃការវាយប្រហារគឺខ្លាំងបំផុត។
អាវុធ: ស្នាប់ដៃ(B.F) / ដំបង(B.C)
-Beggar Fist - ស្នាប់ដៃ(B.F):
-Beggar Cane - ដំបង(B.C):
ក្រុមអ្នកសុំទាន ត្រូវបានបង្កើតឡើងដោយ ឡុង ចៃធាន, ហើយមានទីតាំងនៅលើទឹកដី ជុនសាន ជិតបឹង តុង ធីង ។ តាមដែលនិយាយតៗគ្នាមកថា ជាក្បួនក្រុមអ្នកសុំទានតូចតាច វាគឺជាការនិយាយ បោកបញ្ឆោតអ្នកពិភពគុនតែប៉ុណ្ណោះ ការពិតរបស់ពួកគេ គឺការរស់នៅ ជាមួយនឹង "ភាពស្មោះត្រង់" និង ជួយអ្នកទន់ខ្សោយ រក្សាការសន្យារបស់ខ្លួន និង ឈរលើផ្លូវត្រូវ។ ទោះពួកគេត្រូវបាន ហៅថាក្រុមអ្នកសុំទាន ក៏ដោយ ក៏ចរឹកពួកគេមិនដូចជា សម្លៀកបំពាក់ ដែលរហែក និង ដូចឈ្មោះ អ្នកសុំទានឡើយ។
ក្បាច់គុន បក្ស ស្មូម មានភាពល្បីល្បាញទូទាំងពិភពគុណ "បាតដៃទាំងដប់ប្រាំបីសម្រាប់បង្ក្រាបនាគ" និង "ដំបងវាយឆ្កែ" ។ បាតដៃទាំងដប់ប្រាំបីសម្រាប់បង្ក្រាបនាគ ត្រូវបានបង្កើតឡើងដោយ ម៉ា ជិងសឹង ជាក្បាច់គុនដែលអ្នកពិភពគុនបានស្គាល់ហើយមានភាពខ្លាចរអា ។ នៅពេលដែលវាត្រូវបានគេប្រើ វាប្រៀបដូចជាពពក និង ទឹកដែលហូរ រុញច្រានសត្រូវជាមួយនឹងការវាយប្រហារជាបន្តបន្ទាប់។
ក្បាច់គុន ដំបងវាយឆ្កែ ត្រូវបានបង្កើតឡើងដោយ ស៊ុង យ័ន្តអាន គឺជាក្បាច់គុណដ៏ជ្រាលជ្រៅ ដែលលើកកំពស់ បក្ស ស្មូម អោយមានភាពល្បីល្បាញក្នុងពិភពគុន។
បក្ស ស្មូម ទទួល សិស្សទាំង២ភេទ។