បក្ស សម័ន្ធថាង-Tang Clan

2022-05-21 07:02

ថាមពលវាយប្រហារ ខាងក្រៅ មានរយៈចម្ងាយឆ្ងាយ ចម្ងាយវាយប្រហារគឺវែង ហើយប៉ះទង្គិចខ្លាំងនិងដាក់សម្ពាធខ្លាំងលើគូប្រកួត។

អាវុធ: អាវុធសម្ងាត់ម្ជុល និង អន្ទាក់(T.C) / កាំបិតស្នៀតភ្លោះ(T.C.C)


-Tang Clan - អាវុធសម្ងាត់ម្ជុល និង អន្ទាក់(T.C):

-Tang Clan Chivalrous - កាំបិតស្នៀតភ្លោះ(T.C.C):

បក្ស សម័ន្ធថាង ដែលជាគ្រួសារ ពិជឃាតនៅដើមដំបូង មានតែតំបន់ សុីឈ័ន និង ស៊ូ ប៉ុណ្ណោះ។

រូបរាងរបស់ បក្ស សម័ន្ធថាង បានផ្សព្វផ្សាយកិត្តិនាមរបស់ត្រកូល ថាង ពាសពេញតំបន់ទំនាបកណ្តាល ហើយបានក្លាយជា លេខមួយ ក្នុងសិល្បៈក្បាច់គុននៅពេលនោះ។ ក្រោយមក បក្ស ស្មូម និង បក្ស សម័ន្ធថាងបានចងសម្ព័ន្ធមិត្ត ដើម្បីប្រយុទ្ធជាមួយ បក្ស មុីង នៅជ្រលងភ្នំហ្វុងហួ ប៉ុន្តែពួកគេបានរងរបួស យ៉ាងធ្ងន់ធ្ងរ ហើយកម្លាំង របស់ បក្ស សម័ន្ធថាង បានរងរបួសយ៉ាងធ្ងន់ធ្ងរ។


ក្បាច់គុន បក្ស សម័ន្ធថាង ល្បីល្បាញដោយសារ អាវុធសម្ងាត់ និង កាំបិតស្នៀត

ក្បាច់គុនពួកគេ ល្អក្នុងការប្រើឧបករណ៍ សម្ងាត់ទាំងនោះ និង បច្ចេកទេស នៃចលនាដែលពិបាកយល់ រៀបចំអន្ទាក់ផ្សេងៗ ដោយស្ងាត់ស្ងៀម និង សហការជាមួយអាវុធសម្ងាត់ វាយប្រហារឆ្ងាយ និង ម្ជុល ដែល មិនអាចទាយទុកជាមុនបាន និង អស្ចារ្យ។


បក្ស សម័ន្ធថាង ទទួល​ ​សិស្ស​ទាំង ២ ភេទ។